ARP មិនមែនជា​ ចេកខ្ទិះទេ

យើងបានដឹងអំពី MAC Address និង​ IP Address ខ្លះៗហើយ។ ពេលនេះ​ យើងនឹងនិយាយទាក់ទងទៅនឹង ការប្រើប្រាស់ IP Address​ និង MAC Address នៅក្នុងLANមួយ ជាមួយARP។ ចុះ ARP នឹងអីគេទៅ? អាចញ៊ាំបានទេ? 😀  ARP គឺជា Protocol មួយដែលមានតួនាទី សំរាប់ស្វែងរក MAC Address របស់ IP Address ណាមួយ។ ជាធម្មតា នៅក្នុង NIC និមួយតែងតែមាន ការកំនត់នូវ IP Address និង MAC Address។  ដូចរូបខាងក្រោម ប្រសិនប់ើយើងចង់បញ្ជូនទិន្នន័យពីPC-Aទៅកាន់PC-BដែលមានIP Address 192.168.0.2,  PC-Aត្រូវដឹង​MAC Address របស់​ PC-B សិន។  ដូចដែលយើង ផ្ញើរសំបុត្រទៅកាន់មិិត្តរបស់យើងអញ្ជឹង នៅពេលដែលយើងបំពេញអាសយដ្ធានហើយ គឺយើងក៏ត្រូវតែបញ្ជាក់ឈ្មោះអ្នកទទួលផងដែរ។ […]

Read More

What is MAC Address? :D

MAC Address រឺក៏គេអាចហៅថា​​ Physical Address គឺជាលេខសំគាល់មួយដែលគេកំនត់ដាក់នៅក្នុង NIC (Network Interface Card)។ ជាធម្មតា វាត្រូវបានកំនត់តាំងពីពេលផលិតឯណោះ ដោយក្រុមហ៊ុនផលិតរបស់វា ។ កាលពិតទៅ MAC Address គឺជាលេខសំគាល់នៅក្នុង​ Media Access Control (MAC) ដែលជា Sublayer របស់ Data Link Layer (Layer 2) នៅក្នុង​ OSI Model។ ដូចដែលយើងបានដឹងថា​ IP Address គឺជា ID មួយដែលអាចផ្លាស់ប្ដូរបានទៅតាម Network និមួយៗ។ តែសំរាប់ MAC Address វិញ យើងមិនអាចកែបានទេ មិនថាយើងស្ថិតនៅក្នុង​ Network ណាទេ។ វាប្រៀបបានទៅនឹង​ឈ្មោះរបស់យើងអញ្ជឹង។ យើងអាចផ្លាស់ប្ដូរអាស័យដ្ធាន តែយើងមិនអាចដូរឈ្មោះបានទេ។ យើងអាចប្រើកម្មវិធីមួយចំនួន ដើម្បីផ្លាស់ប្ដូរវា​ តែវាមិនជាអចិន្រ្តយ័ទេ។ […]

Read More

អត្ថន័យនៃ​ IP Address

IP address គឺជាលេខមួយដែលត្រូវបានគេប្រើសំរាប់កំនត់សំគាល់ ម៉ាស៊ីនមួយនៅលើបណ្ដាញ។ ម៉ាស៊ីននីមួយៗ នៅលើបណ្ដាញ ត្រូវតែមាន IP address សំរាប់ធ្វើការទំនាក់ទំនងជាមួយនឹងម៉ាស៊ីនដទៃទៀត នៅលើបណ្ដាញ។ ដូចដែលខ្ញុំបានលើកឡើងមកនិយាយកាលពីអត្ថបទមុននោះ  hostគឺជា ឧបករណ៏ដែលបញ្ជូន និងទទួលទិន្នន័យនៅលើបណ្ដាញមួយ។ នៅក្នុងLAN   hostនីមួយៗចាំបាច់ត្រូវតែមានIP address សំរាប់ធ្វើការទំនាក់ទំនងគ្នា។ បើយើងនិយាយអោយងាយស្ដាប់ទៅ IP address ប្រៀបបានទៅនឹង អាសយដ្ឋានរបស់យើង  ពីព្រោះវាបានកំនត់នូវ ទីតាំងដែលម៉ាស៊ីនតាំងនៅ។ IP addressទាំងអស់ត្រូវបានកំនត់ដោយអ្នកគ្រប់គ្រង ឬក៏អាចកំនត់ដោយServerមួយក៏បាន។  IP Address អាចប្រែប្រួលបាន អាស្រ័យទៅតាម Network និមួយៗដែលយើងភ្ជាប់ទៅ។ IP address គឺជាបណ្ដំនៃប្រពន្ធ័ binary ដែលមានចំនួន 32 bits។ សំរាប់ការប្រើប្រពន្ធ័binaryនេះ គឺជាការលំបាកណាស់សំរាប់យើង ក្នុងការមើលវា។ អាស្រ័យហេតុហើយ ទើបបានជាគេបានបែងចែកវាអោយទៅជា ៤ ផ្នែក។ ផ្នែកនីមួយៗត្រូវបានគេហៅថា octets មានរួមមានចំនួន 8 bits។ […]

Read More